ឃុំទំរីង នៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២៦នៅសាលាឃុំទំរីងស្រុកសណ្ដាន់ខេត្តកំពង់ធំមានការដាក់ដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ តម្លៃប៉ាន់ស្មាន ១៤៦,៥០២,៧៤០ រៀល និងគម្រោងសាងសង់ផ្លូវក្រាលគ្រោះក្រហមប្រវែង១៤០០ ម៉ែត្រនិងលូ២កន្លែងស្ថិតនៅភូមិចេកឃុំសុចិត្រក្នុងតំលៃប៉ាន់ស្មាន ២២២,៥៨៤,៤៨១ រៀល
ក្នុងកម្មវិធីក្រោមអធិបតីភាព,
១-លោកខៀវ ប៉ាង នាយទីចាត់ការផែនការវិនិយោគខេត្តកំពង់ធំ
២-លោកឃាន់ សុខន អភិបាលរងស្រុកសណ្ដាន់
៣-លោក ស៊ូ សុវណ្ណ មេឃុំទំរីង
៤-លោក ប្រាក់ មិន មេឃុំសុចិត្រ
ព្រមទាំងប្រជាពលរដ្ចនិងអ្នកសារព័ត៌មានជាច្រើនអង្គភាពសរុបប្រហែល១០០នាក់។
ក្រុមហ៊ុនចំនួន៧ដែលបានចូលរួមដេញថ្លៃមាន
១- លោក ឆន វាសនា (ក្រុមហ៊ុន យក ប៊ុនថន) ២-លោក លី វត្ថា(ក្រុមហ៊ុន លីវត្ថា)
៣-លោកឈិត សុភាព(ក្រុមហ៊ុន អ៊ុំ ចិន្តា)
៤-លោកស្រីអេង ស្រីនាង(ក្រុមហ៊ុនអេង ស្រីនាង)
៥-លោកហេងថេង (ក្រុមហ៊ុនហេង ធនខន)
៦-លោកស្រី រ័ត្នមេត្តា(ក្រុមហ៊ុនស្រុនសុីវន)
៧-លោកឈិត តិហុង(ក្រុមហ៊ុន ឈុត តុហុង)
ក្នុងការដេញថ្លៃកសាងផ្លូវបេតុងអាមេប្រវែង២២០ម៉ែត្រក្នុងឃុំទំរីងត្រូវបានទទួលបានដោយក្រុមហ៊ុនអេង ស្រីនាង ក្នុងតម្លៃ៣៦ ៩០០ ០០០រៀល។
លោកស្រីអេង ស្រីនាងប្រធានក្រុមហ៊ុនដែលបានដេញថ្លៃបានសន្យាថានឹងកសាងផ្លូវផ្លូវដែលមានស្ដង់ដារនិងគុណភាពតាមបច្ចេកទេសអោយបានត្រឹមត្រូវ។
ចំណែកឯផ្លូវក្រាលគ្រួសក្រហមប្រវែង១៤០០ម៉ែត្រស្ថិតក្នុងភូមិចេកឃុំសុចិត្របានទៅលើក្រុមហ៊ុនយក ប៊ុនថនក្នុងតម្លៃ៦៤ ៩០០ ០០០រៀល។លោកឆនវាសនាតំណាងក្រុមហ៊ុនបានសន្យាថានឹងធ្វើផ្លូវដែលមានស្តងដារសមស្របនឹងបច្ចេកទេសយកគុណភាពជាធំ។
កម្មវិធីត្រូវបានបញ្ចប់នៅវេលាម៉ោង១១.០០នាទី ប្រកបដោយក្តីសោមនស្សរីករាយ។













![]()
