នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ផៃ តុងហួរ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះអនុវត្តដីកាលេខ ១០៧៥ ដកឆឆ/២៦ ចុះថ្ងៃទី២៣/១០/២០២៦ ស្តីពីការអនុញ្ញាតឲ្យឆែកឆេរ របស់សាលាដំបូងខេត្តកំពង់ធំ។
សមាសភាពការងារមាន កម្លាំងមន្រ្តីឧទ្យានុរក្សចំនួន១១រូប កម្លាំងផ្នែកសឹករងសណ្ដាន់៧រូបលោកសូ ឌុច ជំទប់ទី១ឃុំមានរិទ្ធ លោកសៅ រី មេភូមិច្រកតោល លោកចាន់ ខុន អនុភូមិច្រកតោល លោកម៉ៅ សុធា ប្រធានសហគមន៍ជាំស្វាយ លោកវឿន ពៅ ប្រជាការពារភូមិច្រកតោល សរុបទាំងអស់មានចំនួន២៤រូប ។
នៅវេលាម៉ោង១១និង០៧នាទីថ្ងៃត្រង់ លោកព្រះរាជអជ្ញារង បានដឹកនាំកម្លាំងចុះដល់ទីតាំងឆែកឆេរ តាមដីកាបង្គាប់ ដែលជាទីតាំងស្តុបឈេីខុសច្បាប់នៅក្នុងចំការ ត្រង់ចំណុចនិយាមកា ៥៤៦៦៦៣.១៤៥៥៦៦០ នៃតំបន់ច្រកតោល ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោកព្រះរាជអាជ្ញារងបានអានដីកាឆែកឆេរជូនលោកមេភូមិឧបសម្ព័ន្ធ នឹងសាក្សីចូលរួមស្ដាប់ និងបង្គាប់បញ្ជាអោយវាយកម្ទេចសោ ចូលឆែកឆេរក្នុងរោងចំការ។នៅទីនោះ មិនឃើញមានម្ចាស់ ឬជនសង្ស័យឡើយ។ប៉ុន្តែ បានប្រទះឃេីញគំនរឈេីប្រភេទលេខ១ និងលេខ២ មានជាតាប់ ឃ្នាប ក្តារ និងសសរនៅលើរោងចាំចំការ។
ក្រុមការងារយើង បានរុករកបន្តទៅដល់ខាងក្រោយរោងជាប់មាត់ព្រៃ បានប្រទះឃើញមានស្នាមអាររំលំឈើចំនួនបួនដើមទៀត។ឈើទាំងនោះ បានអារច្រៀក ដឹកយកអស់ហើយបន្សល់ទុកតែស្នាម គល់ និងជំនៀរឈើ។
វត្ថុតាងដឹកយកមករក្សាទុកនៅស្នាក់ការច្រកតោល ឈេីសរុបទាំងអស់ចំនួន ៩.៧២ម៉ែត្រគូប។
ក្រុមការងារកំពុងបន្តនីតិវិធីច្បាប់











![]()
