លោក ស៊ិន វណ្ណវុឌ្ឍ និងក្រុមការងារបានចុះសួរសុខទុក្ខ ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចំពោះបងប្អូនវីរៈកងទ៏ព  នៅទិសបូសស្បូវ ស្រុកជាំក្សាន្ត ខេត្តុព្រះវិហារ

(កំពង់ធំ)÷ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ មន្រ្តីរដ្ឋបាលស្រុក និងក្រុមប្រឹក្សារួមជាមួយកងកម្លាំង ផ្នែកសឹករងស្រុកសណ្តាន់ បានចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រកបដោយក្តីនឹករលឹក និងដឹងគុណចំពោះបងប្អូនវីរៈកងទ៏ព ដែលបានលះបង់ប្រកបដោយវីរៈភាពអង់អាចក្លាហាន នៅទិសបូសស្បូវ ស្រុកជាំក្សាន ខេត្តុព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ  លោកអភិបាលស្រុកសណ្តាន់ បានលើកឡើងពីការដឹងគុណចំពោះវីរៈកងទ័ព គឺជាគុណតម្លៃមួយសំខាន់ក្នុងសង្គម ដែលបង្ហាញពីការគោរពស្រឡាញ់ និងទទួលស្គាល់ការប្រឹងប្រែងបំផុតដែលពួកគាត់បានលះបង់ដើម្បីការពារជាតិ និងប្រជាជន។ វីរៈកងទ័ពគឺជាអ្នកដែលបានឈរនៅខាងមុខក្នុងការពារសន្តិភាព និងអធិបតេយ្យភាពរបស់ប្រទេស។ ពួកគាត់បានបោះបង់ទាំងពេលវេលា កម្លាំងកាយ និងសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីឱ្យប្រជាជនរស់នៅក្នុងសុវត្ថិភាព។ មួយចំនួនទៀតក៏បានលះបង់ជីវិតផងដែរ ដែលជាការបង្ហាញពីភាពក្លាហាន និងស្មោះត្រង់ខ្ពស់បំផុត។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ បានផ្ដាំផ្ញើដល់វីរៈកងទ័ព បង្ហាញពីការគោរព ការលើកទឹកចិត្ត និងការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ក្នុងការការពារជាតិ និងប្រជាជន។ សូមបន្តរក្សាវិរៈភាពអង់អាចក្លាហាន និងស្មោះត្រង់ក្នុងភារកិច្ចការពារជាតិ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំង និងសូម្បីជីវិត ដើម្បីឱ្យប្រទេសយើងមានសន្តិភាព និងអនាគតល្អប្រសើរ។

Loading

Subscribe Cympnews Font Awesome 5 Icons

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *