អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន (កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន លោក សាយ  គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរឃុំព្រះដំរីបានអញ្ជើញចុះពិនិត្យវាយតម្លៃសម្រេចនៃការធ្វើផ្លូវដែលជាថវិកាមូលនិធិឃុំ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។ លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមូលដ្ឋានគឺជារឿងចាំបាច់មួយដែលឆ្លើយតបទៅនឹងតម្រូវការពលរដ្ឋជាក់ស្ដែងជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្រដ៏ថ្លៃថ្លារបស់ សម្ដេចមហាប្រវត្តិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលជាការជំរុញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងសក្តានុពល។ ទន្ទឹមនឹងនេះលោកបានអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរឃុំព្រះដំរី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវនាំគ្នាចូលរួមថែរក្សានូវសមិទ្ធផលដ៏អស្ចារ្យនេះដែលជា ផ្លូវថ្មីជាថវិកាមូលនិធិ ជាថវិកាជាតិសម្រាប់អភិវឌ្ឍមូលដ្ឋានឱ្យបានជាផ្លូវល្អស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវថែរក្សាចំណីផ្លូវនិងខិតខំនាំគ្នាដាំដើមឈើអមសងខាងផ្លូវឱ្យបានស្រស់បំព្រងដែលជាផ្នែកមួយនៃបរិស្ថាន និងសោភ័ណភាពផងដែរ។…
ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំជម្រុញឲ្យមន្រ្តីកងរាជ អាវុធហត្ថទើបជាប់ថ្មីខិតខំរៀនសូត្រហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន

ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំជម្រុញឲ្យមន្រ្តីកងរាជ អាវុធហត្ថទើបជាប់ថ្មីខិតខំរៀនសូត្រហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន

ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំជម្រុញឲ្យមន្រ្តីកងរាជ អាវុធហត្ថទើបជាប់ថ្មីខិតខំរៀនសូត្រហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន (កំពង់ធំ) ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត បានជំរុញឲ្យយោធិនកងរាជអាវុធហត្ថដែលទើបជាប់ថ្មីខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ឯកឧត្តមថ្លែងដូចនេះក្នុងវិធីសំណេះសំណាល នឹងជូនដំណើរយោធិន នៃកងរាជអាវុធ ហត្ថដែលទើបជ្រើសរើសថ្មី (ជាប់ស្ថាពរ) ទៅហ្វឹកហាត់នៅវិទ្យាស្ថានកងរាជអាវុធ ហត្ថ ( កំបូល) នៅព្រឹកថ្ងៃទី 23 ខែមីនាឆ្នាំ 2026 នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ឯកឧត្តមលើកឡើងថាក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកបាត់បង់សណ្តាប់ធ្នាប់ ហើយជាពេលដែលប្រទេសកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃដែលបង្កឱ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដល់ប្រទេសជាតិយើង ទាំងផ្នែកសេដ្ឋកិច្ច…